អំពីយើងខ្ញុំ


855Live គឺជាគេហទំព័រឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ព័ត៌មានបាល់ទាត់ លទ្ធផលឆ្នោត និងសេវាកម្សាន្ត ដែលមានអ្នកទស្សនាជាង 100,000 នាក់ក្នុង១ខែទូទាំងប្រទេស ។

855Live គឺជាអ្នកបន្តវេន ឬជាការវិវត្តន៍ពីក្រុមការងារតូច១នៅឆ្នាំ២០០១ ដែលពេលនោះគ្រាន់តែជាអ្នកផ្តល់លទ្ធផលបាល់ទាត់ចូលទៅក្នុងទូរស័ព្ទដៃតាមរយៈសារ SMS (ដោយសារពេលនោះសេវា Internet មិនទាន់ទូលំទូលាយ និងមិនទាន់មានស្មាតហ្វូន) នៅឆ្នាំ២០០៦យើងខ្ញុំបានក្លាយជាអ្នកផ្តល់សេវាកម្មទៅឲ្យក្រុមហ៊ុនភ្នាល់បាល់ស្របច្បាប់ CAMBOSIX  តាមរយៈបច្ចេកវិទ្យា GPRS នូវព័ត៌មានវិភាគបាល់ទាត់ ។

បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន CAMBOSIX យើងខ្ញុំបានប្រែខ្លួនទៅជាគេហទំព័រកីឡាមួយចំនួន ដែលក្នុងចំណោមគេហទំព័រទាំងនោះ 855Live.com បានក្លាយជាគេហទំព័រឈានមុខគេនៅកម្ពុជា ។

ការរីកចម្រើនរបស់ 855Live នឹងឈានចូលទៅកាន់ទីផ្សាពិភពលោកដើម្បីទាក់ទាញអ្នកទស្សនាឲ្យបានជាង២០០តំបន់ ឬប្រទេស តាមរយៈគេហទំព័រដែលមានលក្ខណៈស្តង់ដារអន្តរជាតិ SportPickr.com ជាមួយការវិភាគទិន្នន័យ បច្ចេកវិទ្យាទំនើប និងអ្នកជំនាញក្នុងការវិភាគកីឡា ។